Upcoming EventS

កម្មវិធីបណ្តុះធុរកិច្ចថ្មី សហគ្រិនក្នុងសហគមន៍កសិកម្ម ជំនាន់ទី២

សាវតា

អង្គការភាពជាដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) គឺជាអង្គការដៃគូប្រចាំប្រទេសរបស់ Grow Asia ក្នុង​ប្រទេសកម្ពុជា ដែលធ្វើការយ៉ាងជិតស្និតជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភ្នាក់ងាររដ្ឋាភិបាលផ្សេងៗ​ទៀត ក៏ដូចជាផ្នែកឯកជន និងអង្គការកសិករ។ CPSA ​ធ្វើការ​រួម​គ្នា​ជាមួយក្រុមហ៊ុន ភ្នាក់ងាររដ្ឋាភិបាល អង្គការសង្គម​ស៊ីវិល ក្រុមកសិករ និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីភ្ជាប់កសិករខ្នាតតូច ទៅកាន់ទីផ្សារ។ គោលបំណងរួមគឺដើម្បីបង្កើន​ប្រាក់​ចំណូល និង​ផលិតភាព​របស់​កសិករ ព្រមទាំង​ជម្រុញ​ឱ្យ​មាននិរន្តរភាព​បរិស្ថាន​សម្រាប់​ការងារ​កសិកម្ម។ បន្ថែមពីនេះ​ផងដែរ CPSA ក៏កំពុងធ្វើការគាំទ្រក្រុមការងារចំនួន៤មានដូចជា៖ ស្វាយចន្ទី ម្រេច ផ្លែឈើ និងបន្លែ និងសហគ្រាស​ធុនតូច និងមធ្យមផ្នែក   កសិ-អាហារ និងបញ្ហាដទៃសំខាន់ចំនួន៣ទៀត (កសិកម្មតាមកិច្ចសន្យា ការវិនិយោគកសិកម្ម​ប្រកបដោយភាពទទួលខុសត្រូវ និងបច្ចេកវិទ្យាកសិកម្ម)។     

សហគ្រិនខែ្មរ (KE) ដែលជាស្ថាប័នមួយស្ថិតនៅក្រោម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានចក្ខុវិស័យក្លាយជាវេទិការថ្នាក់ជាតិសម្រាប់ការលើកកម្ពស់គ្រប់សកម្មភាពរបស់វិស័យ សហគ្រិនក្នុងប្រទេសកម្ពុជា។ បេសកម្មរបស់ សហគ្រិនខ្មែរ គឺ ផ្តល់ការគាំទ្រសហថាមពល និងកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឱ្យមានភាពរស់រវើក ដែលគាំទ្រដល់ការធ្វើ​ពិពិធកម្មសេដ្ឋកិច្ចនិងនវានុវត្តន៍ ការបង្កើនផលិតភាព និងការបង្កើតការងារ។ ដើម្បីសម្រេចបេសកម្មរបស់ខ្លួន សហគ្រិនខ្មែរ ផ្ដោតលើកម្មវិធីស្នួលចំនួន៤រួមមាន ការលើកកម្ពស់វប្បធម៌សហគ្រិនភាព, ការអភិវឌ្ឍសមត្ថភាព, បណ្ដាញទំនាក់ទំនង និងការផ្ដល់មូលនិធិដើមទុន។

ក្នុងដើមឆ្នាំ២០២១ CPSA បានទទួលការគាំទ្រពី សហគ្រិនខែ្មរ           តាមរយៈកិច្ចសហការជាដៃគូ ដើម្បីអនុវត្តកម្មវិធីបណ្ដុះធុរកិច្ចថ្មី “សហគ្រិនក្នុងសហគមន៍កសិកម្ម     ”។ កម្មវិធី     នេះមានរយៈពេល៣ឆ្នាំ ក្នុងគោលបំណង      បង្កើតឧស្សាហកម្ម​កសិកម្ម​ប្រកបដោយផលិតភាពខ្ពស់ និងមាននិរន្តភាព ដោយធ្វើការជាមួយក្រុមគោលដៅចំនួន២រួមមាន យុវជន និង​ក្រុម​កសិករ។ គម្រោងនេះមានសមាសភាពសំខាន់ៗចំនួន២គឺ      ទី១ “ការបណ្តុះ     ធុរកិច្ចថ្មី” ដែលយុវជន ត្រូវ​បាន​ផ្តល់ការបណ្តុះបណ្តាលពីបច្ចេកទេសកសិកម្ម សហគ្រិនភាព និងជំនាញ     ធុរកិច្ច ក្នុងរយៈពេល៤ខែ និង​     ទី២ “ការ​ចុះ​កម្មសិក្សា” របស់និស្សិត រយៈពេលមួយឆ្នាំ  នៅតាមសហគមន៍កសិកម្ម ក្នុងខេត្តគោលដៅដូចជា កំពង់ចាម និងកំពង់ធំ ដើម្បី     គាំទ្រកសិករ និងសហគមន៍ជនបទ។

បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលជំនាន់ទី១ និងស្របពេលសហគ្រិនវ័យក្មេងជំនាន់ទី១របស់យើងកំពុងបំពេញការងារនៅសហគមន៍កសិកម្មគោលដៅ យើងសូមប្រកាសជ្រើសរើសសហគ្រិនកសិកម្មវ័យក្មេងចូលរួមកម្មវិធីជំនាន់ទី២ ដើម្បីទទួលបានឱកាសបណ្តុះបណ្តាលក្នុងវគ្គបណ្តុះធុរកិច្ចថ្មី និងការចុះកម្មសិក្សាជាមួយសហគមន៍កសិកម្មនៅតាមខេត្តគោលដៅ។
 
ព័ត៌មានលម្អិត និងលក្ខខណ្ឌចូលរួម៖ https://bit.ly/3CKOgt3
ដាក់ពាក្យចូលរួមកម្មវិធី៖ https://bit.ly/3t49dvO
 
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
អ៊ីម៉ែល៖ soma.cpsa@growasia.org
លេខទូរស័ព្ទ៖ ០៩៦ ២០៥ ៦៤២១ (លោក ដាន់ សុម៉ា)

Cambodia Partnership for Sustainable Agriculture

SV35 Building, Floor 11, Unit 1102, Mao Tse Tung Blvd, Boeng Keng Kang I, Boeng Keng Kang, Phnom Penh, Cambodia

info@cpsa-growasia.org

English