Serey Vaddhanak ITH

Agricultural Production Contract Signing Ceremony between Aliments Market and Farmers in Samlot District, Battambang Province

Phnom Penh: Last week, Aliments Market formalized a contract for the purchase and sale of safe vegetables and fruits with six farming families in Samlot district, Battambang province. The signing ceremony saw the participation of the district agriculture office head, local authorities, and vegetable growers from Samlot district. These six farming families receive technical support …

Agricultural Production Contract Signing Ceremony between Aliments Market and Farmers in Samlot District, Battambang Province Read More »

ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី ការទិញ-លក់បន្លែ និងផ្លែឈើ រវាងផ្សារអាលីម៉ង់​ និងក្រុមកសិករ នៅស្រុកសំឡូត ខេត្តបាត់ដំបង

កាលពីសបា្តហ៍មុន ផ្សារអាលីម៉ង់បាន​ចុះកិច្ចសន្យាទិញ-លក់បន្លែ និងផ្លែឈើស្តង់ដាសុវតិភាពជាមួយ កសិករ៦គ្រួសារ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានការចូលរួមជាអធិបតីពីប្រធានការិយាល័យ កសិកម្មស្រុក អាជ្ញាធរមូលដ្ឋាន និងក្រុមកសិករដាំដុះបន្លែក្នុងស្រុកសំឡូត។ ក្រុមកសិករដែលបានចុះកិច្ចសន្យាទិញ​-លក់ទាំង៦គ្រួសារ ទទួលការគាំទ្រផ្នែកបច្ចេកទេសការអនុវត្ត កសិកម្មវ័យឆ្លាត ដែលធន់នឹងការប្រែប្រួលអាកាសធាតុ​ និងការប្រឹក្សាយោបល់ជាក់លាក់ទាក់ទង នឹងផលិតផលស្ដង់ដារសុវតិភាព សរីរាង្គ និងត្រួតពិនិត្យលើគុណភាពលើដំណើរការដាំដុះពីអ្នក បច្ចេកទេសផ្សារអាលីម៉ង់។​ ក្រុមកសិករដែលបានចុះកិច្ចសន្យាទិញ​លក់ទាំងផលិតផលបន្លែ គឺបានអនុវត្តបច្ចេកទេសកសិកម្មវ័យឆ្លាត ដូចជា ដាំដុះក្នុងផ្ទះសំណាញ់ ប្រើប្រព័ន្ធតំណក់ទឹក និងប្រព័នសូឡាបូមទឹក ធ្វើតេសដី និងបង្កើនគុណ ភាពដី ប្រើពូជធន់នឹងប្រែប្រួលអាកាសធាតុ និងផ្តល់ទិន្នផលខ្ពស់ជាដើម។ កិច្ចសន្យានេះ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរបស់គម្រោងពង្រឹងសេដ្ឋកិច្ចស្ត្រី និងភាពធន់នឹងការ ប្រែប្រួលអាកាសធាតុនៃខ្សែច្រវាក់តម្លៃបន្លែ មានគោលបំណងគាំទ្រកសិករក្នុងការបង្កើនផលិតភាពកសិកម្ម ជំរុញការប្រើប្រាស់បច្ចេកទេសកសិកម្មវ័យឆ្លាត បង្កើតឱកាសទីផ្សារ បង្កើនប្រាក់ចំណូល និងភាពជាអ្នក ដឹកនាំសម្រាប់កសិករស្រ្តីនៅក្នុងខ្សែច្រវាក់ផលិតកម្មបន្លែ ដែលគាំទ្រដោយ Grow Asia-CPSA និង HEKS – EPER Cambodia។​ #GrowAsia #CPSA #AGREE #IDRC #hekseperworld #heksepercambodia #PilotProject

Grow Asia-CPSA Organizes Validation Workshop on What Work, What’s Needed for Gender and Climate Responsiveness on Vegetable Value Chain in Cambodia

Phnom Penh, July 3, 2024 – Cambodia Partnership for Sustainable Agriculture (CPSA) a country chapter of Grow Asia – held a validation workshop on What Work, What’s Needed for Gender and Climate Responsiveness on Vegetable Value Chain in Cambodia. This workshop, part of the ASEAN Green Recovery through Equity and Empowerment (AGREE) project and funded …

Grow Asia-CPSA Organizes Validation Workshop on What Work, What’s Needed for Gender and Climate Responsiveness on Vegetable Value Chain in Cambodia Read More »

Grow Asia-CPSA រៀបចំសិក្ខាសិលាពិគ្រោះយោបល់ការអនុវត្តគោលនយោបាយ ផ្នែកយេនឌ័រ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៃខ្សែច្រវាក់តម្លៃបន្លែនៅកម្ពុជា

ក្រុងភ្នំពេញ៖ កម្មវិធីដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា នៃអង្គការ Grow Asia បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី៖ “ ការសិក្សាលើដំណើរការ និងតម្រូវការយន្តការគាំទ្រ ការអនុវត្តគោលនយោបាយ ផ្នែកយេនឌ័រ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៃខ្សែច្រវាក់តម្លៃបន្លែនៅកម្ពុជា “  ក្រោមគម្រោងនៃការងើបឡើងវិញនៃគម្របបៃតងនៅតំបន់អាស៊ានតាមរយៈសមធម៌ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី (AGREE) ក្រោមជំនួយមូលនិធិពីមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍អន្តរជាតិ (IDRC)។ សិក្ខាសាលាពិគ្រោះយោបល់នេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី ០៣​ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដែលមានការចូលរួមពីដៃគូពាក់ព័ន្ធសំខាន់ៗ ៣៥នាក់ មកពីវិស័យសាធារណៈ សហគ្រាសឯកជន អង្គការសង្គមស៊ីវិល ក្រុមកសិករ និងស្ថាប័នសិក្សាស្រាវជ្រាវគោលនយោបាយ។ គោលបំណងចំបងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយពីលទ្ធផលជំហានបឋមនៃការសិក្សាស្រាវជ្រាវ និងការផ្តល់អនុសាសន៍ ឬមតិកែលម្អពីដៃគូពាក់ព័ន្ធ និងអ្នកជំនាញនានា ដើម្បីស្វែងរកដំណោះស្រាយ និងបទពិសោធន៍ល្អៗក្នុងការឆ្លើយតបទៅនឹងបញ្ហាយេនឌ័រ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៃខ្សែច្រវាក់តម្លៃបន្លែនៅកម្ពុជា។ សិក្ខាសាលាបានសម្របសម្រួលគៀងគរសិក្ខាកាមបង្កើតជាក្រុមពិភាក្សាក្នុងការផ្តោះប្តូរយោបល់ដោយពិនិត្យមើលទៅលើស្ថានភាពបច្ចុប្បន្ននៃការឆ្លើយតបយេនឌ័រ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៃខ្សែច្រវាក់តម្លៃបន្លែ ដើម្បីរំលេចបាននូវបញ្ហាប្រឈម ដំណោះស្រាយ ការផ្តល់អនុសាសន៍ និងស្វែងយល់ ឬឆ្លើយតបជាគោលនយោបាយ។ សិក្ខាសាលានេះ បានផ្តល់ជាវេទិកាសម្រាប់ដៃគូពាក់ព័ន្ធដើម្បីផ្លាស់ប្តូរយោបល់ និងបង្កើតយុទ្ធសាស្រ្តសម្រាប់ដាក់ចេញជាសកម្មភាពក្នុងការកែលម្អស្ថានភាពទៅដល់កសិករខ្នាតតូច ជាពិសេសគឺលើកកម្ពស់ ដល់ស្ត្រី ទាំងការដឹកនាំក្នុងស្ថាប័ន និងអាជីវកម្ម។ …

Grow Asia-CPSA រៀបចំសិក្ខាសិលាពិគ្រោះយោបល់ការអនុវត្តគោលនយោបាយ ផ្នែកយេនឌ័រ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៃខ្សែច្រវាក់តម្លៃបន្លែនៅកម្ពុជា Read More »

Study Visit Exchanged Experiences on Vegetable Growing Techniques and Market Connectivity

Last week, the program team organized a study tour visit for a group of target farmers from Samlot district, Battambang province, to Banteay Meanchey province. This visit was part of the iDE CSmart project, aimed at exchanging experiences on vegetable growing techniques and market connectivity. During the study tour, participants had the opportunity to learn …

Study Visit Exchanged Experiences on Vegetable Growing Techniques and Market Connectivity Read More »

ទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ពីបច្ចេកទេសដំាដុះបន្លែ និងការផ្សារភ្ជាប់ទៅកាន់ទីផ្សារ

កាលពីសបា្តហ៍មុន ក្រុមការងារគម្រោង បានដឹកនាំក្រុមកសិករគោលដៅនៅស្រុកសំឡូត ខេត្តបាត់ដំបង ទៅធ្វើទស្សនកិច្ចសិក្សានៅខេត្តបន្ទាយមានជ័យ ក្រោមគម្រោង CSmart អង្គការ iDE ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើបច្ចេកទេសដំាដុះបន្លែ និងការផ្សារភ្ជាប់ទៅកាន់ទីផ្សារ។ទស្សនកិច្ចសិក្សានេះ បានផ្តល់ឱកាសអ្នកចូលរួមរៀនសូត្រ និងដកស្រង់មេរៀនបទពិសោធន៍ល្អ ដែលទាក់ទងបច្ចេកទេសដំាដុះបន្លែ រួមទាំងត្រសក់ផ្អែម និងឪឡឹកសាច់លឿង ដោយអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាតធន់នឹងការប្រែប្រួលអាកាសធាតុ ហើយអាចដាំដុះបន្លែពេញមួយឆ្នាំ ជាពិសេសរបៀបភ្ជាប់បណ្តាញទីផ្សាររវាងក្រុមអ្នកផលិត និងអ្នកប្រមូលទិញ។ កសិករគំរូរបស់គ្រោង CSmart បានបង្ហាញពីបច្ចេកទេសកសិកម្មវ័យឆ្លាត ក៏ដូចជាការអនុវត្តកសិកម្មល្អ ដែលបង្កើនផលិតភាពខ្ពស់ ទាំងបរិមាណ និងគុណភាពស្របតាមតម្រូវការទីផ្សារ និងបង្កើនឱកាសទីផ្សារ កាត់បន្ថយពេលវេលាលើផលិតកម្ម ផ្តល់ឱកាសអោយស្រ្តីធ្វើការសម្រេចចិត្តក្នុងខ្សែច្រវាក់ផលិតកម្ម ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចស្រ្តី តាមរយៈបង្កើនប្រាក់ចំណូល និងបង្កើតការងារនៅទីកន្លែងផ្ទាល់។ គម្រោងពង្រឹងសេដ្ឋកិច្ចស្ត្រី និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៃខ្សែច្រវាក់តម្លៃបន្លែ អនុវត្តគម្រោងដោយ Aliments Market/ផ្សារអាលីម៉ង់ គាំទ្រដោយ Grow Asia-CPSA និង HEKS – EPER Cambodia។ សូមអានព័ត៌មានបន្ថែម៖ https://qrcd.org/4WVz ករណីសិក្សាគម្រោង CSmart៖ Gender-Inclusive and Low-​Carbon Emission Projects …

ទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ពីបច្ចេកទេសដំាដុះបន្លែ និងការផ្សារភ្ជាប់ទៅកាន់ទីផ្សារ Read More »

GROW ASIA – CPSA, HEKS-EPER Cambodia, and ALIMENTS Market Promote Climate-Resilient Smart Farming Techniques

Recently, the Women’s Economic Empowerment and Climate Change Resilience Project of the Vegetable Value Chain conducted training on climate smart agricultural techniques and provided drip irrigation systems to farmers in Samlot District, Battambang Province. This irrigation system is part of our efforts to promote climate smart agricultural practices, enabling efficient water use, reducing disease, soil …

GROW ASIA – CPSA, HEKS-EPER Cambodia, and ALIMENTS Market Promote Climate-Resilient Smart Farming Techniques Read More »

GROW ASIA – CPSA, HEKS-EPER Cambodia, and Aliments Market Support Post-Harvest Handling and Processing Techniques

Last week, the project team conducted a training session on post-harvest technical management for 25 fruit and vegetable producers in Samlot district, Battambang province. This training aims to enhance knowledge and techniques to minimize harvest losses, improve the quality and safety of agricultural products, and increase product value through proper storage, packaging, transportation, and processing …

GROW ASIA – CPSA, HEKS-EPER Cambodia, and Aliments Market Support Post-Harvest Handling and Processing Techniques Read More »

GROW ASIA – CPSA អង្គការហេក្សកម្ពុជា និងផ្សារអាលីម៉ង់ គាំទ្របច្ចេកទេសគ្រប់គ្រងក្រោយពេលប្រមូលផល និងការកែច្នៃកសិផល

កាលពីសបា្តហ៍មុន ក្រុមការងារគម្រោង បានរៀបចំវគ្គបណ្តុះបណ្តាលពីការគ្រប់គ្រងបច្ចេកទេសក្រោយពេលប្រមូលផល និងការកែច្នៃកសិផល ជូនដល់ក្រុមអ្នកផលិតបន្លែ និងផ្លែឈើ ចំនួន២៥រូប ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ វគ្គបណ្តុះបណ្តាលនេះ នឹងចូលរួមបង្កើនចំនេះដឹង និងបច្ចេកទេសកាត់បន្ថយការខូតខាតពេលប្រមូលផល ពង្រឹងគុណភាព និងសុវត្ថិភាពកសិផល និងបន្ថែមតម្លៃផលិតផល តាមរយៈស្តុកទុក វេចខ្ចប់ ដឹកជញ្ជួន ឬកែច្នៃផលិតផលបន្លែ និងផ្លែឈើ។ គម្រោងពង្រឹងសេដ្ឋកិច្ចស្ត្រី និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៃខ្សែច្រវាក់តម្លៃបន្លែ អនុវត្តគម្រោងដោយ Aliments Market/ផ្សារអាលីម៉ង់ គាំទ្រដោយ Grow Asia-CPSA និង HEKS – EPER Cambodia។ #GrowAsia #CPSA #AGREE #IDRC #hekseperworld  #heksepercambodia #PilotProject

English