កម្មវិធី​បណ្តុះ​ធុរកិច្ច​ថ្មី​ សហគ្រិន​ក្នុង​សហគមន៍​កសិកម្ម​ ជំនាន់ទី២

សាវតាកម្មវិធី អង្គការ​ភាព​ជា​ដៃគូ​ដើម្បី​ចីរភាព​វិស័យ​កសិកម្ម​កម្ពុជា​ (CPSA)​ គឺជា​អង្គការ​ដៃគូ​ប្រចាំ​ប្រទេស​របស់​ Grow​ Asia​ ក្នុង​ប្រទេស​កម្ពុជា​ ដែល​ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​ភ្នាក់ងារ​រដ្ឋាភិបាល​ផ្សេងៗ​ទៀត​ ក៏​ដូច​ជា​ផ្នែក​ឯកជន​ និង​អង្គការ​កសិករ​។​ CPSA​ ធ្វើការ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​ ភ្នាក់ងារ​រដ្ឋាភិបាល​ អង្គការ​សង្គម​ស៊ី​វិល​ ក្រុម​កសិករ​ និង​ស្ថាប័នហិរញ្ញវត្ថុ​ ដើម្បី​ភ្ជាប់​កសិករ​ខ្នាត​តូច​ ទៅ​កាន់​ទីផ្សារ​។​ គោលបំណង​រួម​គឺ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ និង​ផលិតភាព​របស់​កសិករ​ ព្រមទាំង​ជម្រុញ​ឱ្យ​មាន​និរន្តរភាព​បរិស្ថាន​សម្រាប់​ការងារ​កសិកម្ម​។​ បន្ថែម​ពី​នេះ​ផង​ដែរ​ CPSA​ ក៏​កំពុងធ្វើការ​គាំទ្រ​ក្រុមការងារ​ចំនួន​៤​មាន​ដូច​ជា​៖​ ស្វាយចន្ទី​ ម្រេច​ ផ្លែ​ឈើ​ និង​បន្លែ​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ផ្នែក​ ក​សិ​-​អាហារ​ និង​បញ្ហា​ដទៃ​សំខាន់​ចំនួន​៣​ទៀត​              (​កសិកម្ម​តាម​កិច្ចសន្យា​ ការ​វិនិយោគ​កសិកម្ម​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ និង​បច្ចេកវិទ្យា​កសិកម្ម​)​។​ ​ក្នុង​ឆ្នាំ​២០២១​ CPSA​ បាន​ទទួល​ការ​គាំទ្រ​ពី​ សហគ្រិន​ខែ្ម​រ​ (KE)​ ដែល​ជា​ស្ថាប័ន​មួយ​ស្ថិត​នៅ​ក្រោម​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ជាមួយ​ទស្សនវិស័យ​ប្រែ​ក្លាយជា​វេទិការ​ថ្នាក់​ជាតិ​ សម្រាប់​ការ​ជម្រុញ​លើកកម្ពស់​គ្រប់​សកម្មភាព​របស់​វិស័យ​សហគ្រិន​ក្នុង​ប្រទេស​កម្ពុជា​ និង​ CPSA​ បាន​ចូលរួម​សហការ​ជា​ដៃគូ​ អនុវត្ត​កម្មវិធី​បណ្ដុះ​ធុរកិច្ច​សហគ្រិន​សហគមន៍​កសិកម្ម​ និង​ហាត់​ការ​ការងារ​នៅ​តាម​សហគមន៍​កសិកម្ម​។​ ​កម្មវិធី​បណ្ដុះ​ធុរកិច្ច​សហគ្រិន​សហគមន៍​កសិកម្ម​មាន​រយៈពេល​៣​ឆ្នាំ​ ក្នុង​គោលបំណង​ក្នុង​ការ​បង្កើត​ឧស្សាហកម្ម​កសិកម្ម​ប្រកបដោយ​ផលិតភាព​ខ្ពស់​ …

កម្មវិធី​បណ្តុះ​ធុរកិច្ច​ថ្មី​ សហគ្រិន​ក្នុង​សហគមន៍​កសិកម្ម​ ជំនាន់ទី២ Read More »