រដ្ឋមន្រ្តីក្រសួងកសិកម្ម គាំទ្រអង្គការ Grow Asia Partnership ដែលស្វែងរកកិច្ចសហប្រតិបត្តិការ ក្នុងការលើកស្ទួយវិស័យកសិកម្មកម្ពុជា
ក្រុងភ្នំពេញ៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោកស្រី Beverley Postma នាយិកានៃអង្គការ Grow Asia Partnership រួមជាឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក គ្រប់ជាន់ថ្នាក់ និងលោក លោកស្រី ចូលជួបកិច្ចប្រជុំ និងសម្តែងការគួសមដែលបង្ហាញពីកម្មវិធី “ ដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) “ ដែលកំពុងអនុវត្តសកម្មភាពរបស់ក្នុងប្រទេសកម្ពុជា។ ក្រោយពីបទរាយការណ៍ស្តីពីលទ្ធផលកម្មវិធី CPSA របស់ អង្គការ Grow Asia Partnership រួចមក ឯកឧត្តមរដ្ឋមន្ត្រី សម្តែងការកោតសសើរ និងការពេញចិត្ត និងស្វាគមន៌ចំពោះកិច្ចសហការគ្នារវាងស្ថាប័នក្នុងរយៈពេលប្រមាណ ៧ ឆ្នាំកន្លងមកនេះ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ផងដែរ លើសកម្មភាពអាទិភាពសំខាន់ៗ ដែលក្រសួងបាននិងកំពុងជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការពង្រឹងសហគមន៍កសិកម្មទំនើប ដែលជាដំណោះស្រាយមួយសម្រាប់ប្រជាកសិករដែលត្រូវការការគាំទ្រ ទាំងបញ្ហាបច្ចេកទេស …