កម្មវិធី​បណ្តុះ​ធុរកិច្ច​ថ្មី​ សហគ្រិន​ក្នុង​សហគមន៍​កសិកម្ម​ ជំនាន់ទី២

សាវតាកម្មវិធី

អង្គការ​ភាព​ជា​ដៃគូ​ដើម្បី​ចីរភាព​វិស័យ​កសិកម្ម​កម្ពុជា​ (CPSA)​ គឺជា​អង្គការ​ដៃគូ​ប្រចាំ​ប្រទេស​របស់​ Grow​ Asia​ ក្នុង​ប្រទេស​កម្ពុជា​ ដែល​ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​ភ្នាក់ងារ​រដ្ឋាភិបាល​ផ្សេងៗ​ទៀត​ ក៏​ដូច​ជា​ផ្នែក​ឯកជន​ និង​អង្គការ​កសិករ​។​ CPSA​ ធ្វើការ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​ ភ្នាក់ងារ​រដ្ឋាភិបាល​ អង្គការ​សង្គម​ស៊ី​វិល​ ក្រុម​កសិករ​ និង​ស្ថាប័នហិរញ្ញវត្ថុ​ ដើម្បី​ភ្ជាប់​កសិករ​ខ្នាត​តូច​ ទៅ​កាន់​ទីផ្សារ​។​ គោលបំណង​រួម​គឺ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ និង​ផលិតភាព​របស់​កសិករ​ ព្រមទាំង​ជម្រុញ​ឱ្យ​មាន​និរន្តរភាព​បរិស្ថាន​សម្រាប់​ការងារ​កសិកម្ម​។​ បន្ថែម​ពី​នេះ​ផង​ដែរ​ CPSA​ ក៏​កំពុងធ្វើការ​គាំទ្រ​ក្រុមការងារ​ចំនួន​៤​មាន​ដូច​ជា​៖​ ស្វាយចន្ទី​ ម្រេច​ ផ្លែ​ឈើ​ និង​បន្លែ​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ផ្នែក​ ក​សិ​-​អាហារ​ និង​បញ្ហា​ដទៃ​សំខាន់​ចំនួន​៣​ទៀត​              (​កសិកម្ម​តាម​កិច្ចសន្យា​ ការ​វិនិយោគ​កសិកម្ម​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ និង​បច្ចេកវិទ្យា​កសិកម្ម​)​។​

​ក្នុង​ឆ្នាំ​២០២១​ CPSA​ បាន​ទទួល​ការ​គាំទ្រ​ពី​ សហគ្រិន​ខែ្ម​រ​ (KE)​ ដែល​ជា​ស្ថាប័ន​មួយ​ស្ថិត​នៅ​ក្រោម​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ជាមួយ​ទស្សនវិស័យ​ប្រែ​ក្លាយជា​វេទិការ​ថ្នាក់​ជាតិ​ សម្រាប់​ការ​ជម្រុញ​លើកកម្ពស់​គ្រប់​សកម្មភាព​របស់​វិស័យ​សហគ្រិន​ក្នុង​ប្រទេស​កម្ពុជា​ និង​ CPSA​ បាន​ចូលរួម​សហការ​ជា​ដៃគូ​ អនុវត្ត​កម្មវិធី​បណ្ដុះ​ធុរកិច្ច​សហគ្រិន​សហគមន៍​កសិកម្ម​ និង​ហាត់​ការ​ការងារ​នៅ​តាម​សហគមន៍​កសិកម្ម​។​

​កម្មវិធី​បណ្ដុះ​ធុរកិច្ច​សហគ្រិន​សហគមន៍​កសិកម្ម​មាន​រយៈពេល​៣​ឆ្នាំ​ ក្នុង​គោលបំណង​ក្នុង​ការ​បង្កើត​ឧស្សាហកម្ម​កសិកម្ម​ប្រកបដោយ​ផលិតភាព​ខ្ពស់​ និង​មាន​និរន្ត​ភាព​ ដោយ​ធ្វើការ​ជាមួយ​ក្រុម​គោលដៅ​ចំនួន​២​រួម​មាន​ យុវជន​ និង​ក្រុម​កសិករ​។​ គម្រោង​នេះ​មាន​សមាសភាព​សំខាន់ៗ​ចំនួន​២​ (i)​ “​ការ​បណ្តុះ​គំនិត​ធុរកិច្ច​ថ្មី​”​ ដែល​យុវជន​ ត្រូវ​បាន​ផ្តល់​ការ​បណ្តុះបណ្តាល​ពី​បច្ចេកទេស​កសិកម្ម​ សហគ្រិនភាព​ និង​ជំនាញ​អាជីវកម្ម​ ក្នុង​រយៈពេល​៤​ខែ​ និង​(ii)​ “​ការ​ចុះ​កម្មសិក្សា​”​ របស់​និស្សិត​ រយៈពេល​មួយ​ឆ្នាំ​ នៅ​តាម​សហគមន៍​កសិកម្ម​ ក្នុង​ខេត្ត​មួយ​ចំនួន​ ដើម្បី​ គាំទ្រ​កសិករ​ និង​សហគមន៍​ជនបទ​។​

សំណួរដែលត្រូវបានសួរញឹកញាប់ (FAQs)

១. តើកម្មវិធីបណ្តុះធុរកិច្ចថ្មី សហគ្រិនក្នុងសហគមន៍កសិកម្ម ជាអ្វី?

កម្មវិធីបណ្តុះធុរកិច្ចថ្មី សហគ្រិនក្នុងសហគមន៍កសិកម្ម ជាកម្មវិធីថ្មីដែលអនុវត្តដោយអង្គការភាពជាដៃគូដើម្បីចីរភាពកសិកម្មកម្ពុជា(CPSA)ក្រោមការផ្តល់មូលនិធិដោយសហគ្រិនខ្មែរ។កម្មវិធីនេះមានគោលបំណងទាក់ទាញយុវជនចូលក្នុងវិស័យកសិកម្ម និងបណ្តុះផ្នត់គំនិតសហគ្រិនភាពពួកគេក្នុងចំណោមសហគមន៍កសិកម្ម។

២. តើកម្មវិធីនេះមានសមាសភាពអ្វីខ្លះ?

កម្មវិធីនេះ មាន២សមាសភាពសំខាន់ៗ ទី ១៖ វគ្គបណ្តុះគំនិតធុរកិច្ចថ្មី និងទី ២៖ ការចុះកម្មសិក្សាជាមួយសហគមន៍កសិកម្ម។

៣. តើកម្មវិធីនេះមានរយៈពេលប៉ុន្មាន?

ទី១៖“ការបណ្តុះធុរកិច្ចថ្មី” ដែលយុវជន ត្រូវទទួលបានការបណ្តុះបណ្តាលពីបច្ចេកទេសកសិកម្ម សហគ្រិនភាព និងជំនាញធុរកិច្ច ក្នុងរយៈពេល៤ខែ និងទី២៖ ការចុះចុះអនុវត្តការងារផ្ទាល់ជាមួយសហគមន៍កសិកម្មដែលមានរយៈពេល១២ខែ នៅតាមសហគមន៍កសិកម្ម ក្នុងខេត្តគោលដៅ។

៤. តើខ្ញុំអាចចូលរួមតែកម្មវិធីបណ្តុះ ធុរកិច្ចថ្មីរយៈពេល៤ខែបានទេ?

គម្រោងនេះ លើកទឹកចិត្តឲ្យបេក្ខជនដែលបានជ្រើសរើសត្រូវតែចូលរួមវគ្គបណ្តុះបណ្តាលធុរៈកិច្ចថ្មីរយៈពេល ៤ខែ និងការចុះអនុវត្តការងារផ្ទាល់រយៈពេល១ឆ្នាំ។ គម្រោងមានការជ្រើសរើសយ៉ាងល្អិតល្អន់ទៅលើបេក្ខភាពដែលមកសិក្សា និងការចូលរួមធ្វើការជាមួយសហគមន៍កសិកម្ម។ ទាំងនេះជាលក្ខខណ្ឌដែលចាំបាច់ក្នុងការជ្រើសរើស។

៥. តើកម្មវិធីបណ្តុះធុរកិច្ចថ្មី ជាការសិក្សាពេញម៉ោង ឫក្រៅម៉ោង?

ការបណ្តុះបណ្តាលធ្វើឡើងក្រៅម៉ោង ដោយយុវជនត្រូវចូលរួមយ៉ាងហោចណាស់១០០ ម៉ោងក្នុងរយៈពេល៤ខែខាងមុខ។

៦. តើការគាំទ្រយ៉ាងដូចម្តេចក្នុងកំឡុងពេលការបណ្តុះធុរកិច្ចថ្មី?

ការគាំទ្របេក្ខជនរួមជាមួយនឹងការធ្វើដំណើរទៅមកទីក្រុងភ្នំពេញ ការស្នាក់នៅ និងអាហារ (ប្រសិនបើបេក្ខជនមកពីបណ្តាខេត្តផ្សេងៗ)។

៧. តើការបណ្តុះធុរកិច្ចថ្មី ធ្វើឡើងនៅទីណា និងរបៀបណា?

ការបណ្តុះធុរកិច្ចថ្មីធ្វើឡើងនៅភ្នំពេញ និងកម្មសិក្សាដល់ខេត្តផ្ទាល់រយៈពេល១អាទិត្យមុនចុះអនុវត្តការងារផ្ទាល់(ប្រសិនបើស្ថានភាពកូវីដធូរស្រាល)។

៨. តើជំនាញអ្វីខ្លះនឹងត្រូវបានរៀនកំឡុងពេលបណ្តុះបណ្តាល៤ខែ?

ជំនាញមានដូចជា កសិកម្ម និងកែច្នៃចំណីអាហារ សហគ្រិនភាព និងការគ្រប់គ្រងអាជីវកម្ម។

៩. តើខ្ញុំជានិស្សិតឆ្នាំទី៤(ដែលរៀបចប់ការសិក្សា) បញ្ចប់សាកលវិទ្យាល័យអាចចូលរួមដាក់ពាក្យបានទេ?

អាចដាក់ពាក្យបាន ហើយយើងពិតជាលើកទឹកចិត្តក្នុងការដាក់ពាក្យចូលរួម។

១០. តើនិស្សិតដែលរៀនចប់ហើយ ២ ឬ៣ ឆ្នាំ អាចដាក់ពាក្យបានឬទេ?

ពួកគាត់ អាចដាក់ពាក្យសុំបានតែត្រូវឆ្លងកាត់ការសម្ភាសន៍ដូចជាបេក្ខជនដទៃទៀតជាពិសេស គណៈកម្មារធិការសម្ភាសន៍នឹងពិនិត្យមើលយ៉ាងល្អិតល្អន់ នូវការប្តេជ្ញាចិត្តជាមួយគម្រោង។

១១. តើយុវជនដែលចេះអានសរសរតែមិនបានរៀនដល់ថ្នាក់ទី ៩ អាចដាក់ពាក្យសុំបានដែរឬទេ?

ពួកគាត់ អាចដាក់ពាក្យសុំបាន។

១២. តើកម្មវិធីបណ្តុះធុរកិច្ចថ្មី និងបញ្ចប់នៅពេលណា?

កម្មវិធីចាប់ផ្តើមនៅខែសីហា និងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២២។

១៣. តើការចុះអនុវត្តការងារផ្ទាល់ជាមួយសហគមន៍កសិកម្មចាប់ផ្តើមពេលណា និងបញ្ចប់នៅពេលណា?

ការចុះអនុវត្តការងារផ្ទាល់ជាមួយសហគមន៍កសិកម្មចាប់ផ្តើមខែ មករា និងបញ្ចប់វិញខែធ្នូ ឆ្នាំ២០២៣។

១៤. តើកំឡុងពេលចុះកម្មសិក្សា បេក្ខជនទទួលបានអ្វីខ្លះពីកម្មវិធី?

  • កំឡុងពេលចុះហាត់ការ បេក្ខជនទទួលបានប្រាក់ឧបត្ថម្ភ ១,២០០,០០០ រៀល
  • ទទួលបានការចង្អុលបង្ហាត់ពីអ្នកជំនាញ ទំនាក់ទំនងផ្តល់យោបល់ពីអ្នកសម្របសម្រួលសហគមន៍កសិកម្ម។
  • ចំណេះដឹង ជំនាញ និងបទពិសោធន៍ពីការអនុវត្តផ្ទាល់ ទាក់ទងនឹងបច្ចេកទេសកសិកម្ម។សហគ្រិនភាព និងជំនាញការគ្រប់គ្រងធុរកិច្ច
  • ឱកាសរៀនសូត្រពីអ្នកជំនាញ និងអនុវត្តការងារជាក់ស្តែងក្នុងសហគមន៍កសិកម្ម។
  • ការគាំទ្រពីគម្រោងក្នុងពេលវគ្គបណ្តុះបណ្តាល និង អំឡុងពេលចុះកម្មសិក្សាជាមួយសហគមន៍កសិកម្ម។
  • បន្តទទួលបានឱកាសប្រឹក្សាយោបល់ និងការណែនាំពីអ្នកជំនាញក្នុងអំឡុងពេលចុះកម្មសិក្សាក្នុងការ កសាងទំនាក់ទំនងជាមួយវិស័យឯកជន សង្គមស៊ីវិល និងរដ្ឋាភិបាល តាមរយៈការអភិវឌ្ឍធុរកិច្ច និងការស្វែងរកទីផ្សារ សម្រាប់សហគមន៍កសិកម្ម។
  • អាចក្លាយជាសហគ្រិនក្នុងវិស័យកសិកម្មនាពេលអនាគត។

១៥. តើការប្រកាសលទ្ធផលនៃការជ្រើសរើសបេក្ខជនសម្រាប់វគ្គទី១ ចេញលទ្ធផលពេលណា?

កម្មវិធីចេញប្រកាសលទ្ធផលវគ្គទី ១ នៅពាក់កណ្តាលនៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
អ៊ីម៉ែល៖ soma.cpsa@growasia.org
លេខទូរស័ព្ទ៖ ០៩៦ ២០៥ ៦៤២១ (លោក ដាន់ សុម៉ា)
 
សូមតាមដានទំព័រហ្វេសប៊ុក CPSA – Cambodia Partnership for Sustainable Agriculture ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីកម្មវិធីនេះ។
Visit our social media
English