កម្មវិធី CPSA របស់អង្គការ Grow Asia បានសម្របសម្រួលដំណើរទស្សនកិច្ចសិក្សាជាមួយសហគមន៍កសិកម្ម ដោយជោគជ័យជាមួយភាគីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន

ភ្នំពេញ — នៅក្នុងកិច្ចខិតខំប្រឹងប្រែងឈានមុខគេមួយក្នុងគោលបំណងជំរុញវិស័យកសិកម្មនៅកម្ពុជា កម្មវិធី ដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា CPSA-Grow Asia បានបញ្ចប់ដំណើរទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ប្រកបដោយជោគជ័យ។ ដំណើរទស្សនកិច្ចសិក្សានេះ គឺធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។

ដំណើរទស្សនកិច្ចសិក្សានេះ បានបង្ហាញពីភាពជោគជ័យមួយក្នុងកិច្ចខិតខំប្រឹងប្រែងភាពជាដៃគូសហការ និងគំនិតផ្តួចផ្តើម ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង កាលពីថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៣ រវាង CPSA-Grow Asia និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងចំណោមគម្រោងទាំងអស់ដែលមាននៅក្នុងកម្មវិធី ដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា CPSA-Grow Asia មានគម្រោងមួយបានជ្រើសយកមកសម្រាប់ដំណើរទស្សនៈកិច្ចសិក្សារ “  គម្រោងពង្រឹងខ្សែច្រវាក់ផលិតកម្មដំណាំស្រូវ “  បានអនុវត្តន៍កម្មវិធីរបស់ខ្លួនរយៈពេល ១៨ ខែ ផ្តោតលើការលើកកម្ពស់ផលិតកម្មដំណាំស្រូវ និងឱកាសពង្រីកទីផ្សារ។ គម្រោងនោះបានជ្រើសយកសហគមន៍កសិកម្មចំនួនប្រាំ នៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ បានក្លាយជាចំណុចស្នូលនៃគំនិតផ្តួចផ្តើមនិងការអនុវត្តគម្រោង។

បេសកកម្មសំខាន់របស់គម្រោងនេះគឺដើម្បីបង្កើនផលិតភាពផលិតកម្មស្រូវ បង្កើនទីផ្សារកាន់តែទូលំទូលាយ និងជំរុញលំហូរប្រាក់ចំណូលសម្រាប់កសិករ។ ការសម្រេចបាននូវគោលដៅទាំងនេះពាក់ព័ន្ធទៅនឹងការកសាងសមត្ថភាព ការណែនាំ និងការបង្ហាត់បង្ហាញទៅកាន់សមាជិកនៃសហគមន៍កសិកម្មទាំងនោះ។ កសិករត្រូវបានភ្ជាប់ជាមួយចំណេះដឹង លើមុខវិជ្ជាសំខាន់ៗ ជាពិសេសផ្តោតទៅលើបច្ចេកវិជ្ជាកសិកម្មឆ្លាតវៃ ដែលអាចឱ្យពួកគេដោះស្រាយបញ្ហាប្រឈមដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ     និងការប្រើប្រាស់ថ្នាំកសិកម្មគ្មានបទដ្ឋាន។

លើសពីនេះទៀត គម្រោងនេះបានផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់សហគមន៍កសិកម្ម ទាក់ទងនឹងការកែសម្រួលដល់ការធ្វើប្រតិបត្តិការអាជីវកម្ម ការអនុវត្តទីផ្សារជាយុទ្ធសាស្រ្ត និងការគ្រប់គ្រងហិរញ្ញវត្ថុ។ ផែនការអាជីវកម្មដែលមានរចនាសម្ព័ន្ធ បានផ្តល់សិទ្ធិអំណាចដល់សហគមន៍កសិកម្ម ទាំងនេះក្នុងការគ្រប់គ្រងអាជីវកម្មស្រូវរបស់ពួកគេប្រកបដោយប្រសិទ្ធភាព បង្កើនប្រាក់ចំណេញ បង្កើនការងារ និងកាត់បន្ថយនិន្នាការចំណាកស្រុក។

English