ទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ពីបច្ចេកទេសដំាដុះបន្លែ និងការផ្សារភ្ជាប់ទៅកាន់ទីផ្សារ

កាលពីសបា្តហ៍មុន ក្រុមការងារគម្រោង បានដឹកនាំក្រុមកសិករគោលដៅនៅស្រុកសំឡូត ខេត្តបាត់ដំបង ទៅធ្វើទស្សនកិច្ចសិក្សានៅខេត្តបន្ទាយមានជ័យ ក្រោមគម្រោង CSmart អង្គការ iDE ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើបច្ចេកទេសដំាដុះបន្លែ និងការផ្សារភ្ជាប់ទៅកាន់ទីផ្សារ។

ទស្សនកិច្ចសិក្សានេះ បានផ្តល់ឱកាសអ្នកចូលរួមរៀនសូត្រ និងដកស្រង់មេរៀនបទពិសោធន៍ល្អ ដែលទាក់ទងបច្ចេកទេសដំាដុះបន្លែ រួមទាំងត្រសក់ផ្អែម និងឪឡឹកសាច់លឿង ដោយអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាតធន់នឹងការប្រែប្រួលអាកាសធាតុ ហើយអាចដាំដុះបន្លែពេញមួយឆ្នាំ ជាពិសេសរបៀបភ្ជាប់បណ្តាញទីផ្សាររវាងក្រុមអ្នកផលិត និងអ្នកប្រមូលទិញ។



កសិករគំរូរបស់គ្រោង CSmart បានបង្ហាញពីបច្ចេកទេសកសិកម្មវ័យឆ្លាត ក៏ដូចជាការអនុវត្តកសិកម្មល្អ ដែលបង្កើនផលិតភាពខ្ពស់ ទាំងបរិមាណ និងគុណភាពស្របតាមតម្រូវការទីផ្សារ និងបង្កើនឱកាសទីផ្សារ កាត់បន្ថយពេលវេលាលើផលិតកម្ម ផ្តល់ឱកាសអោយស្រ្តីធ្វើការសម្រេចចិត្តក្នុងខ្សែច្រវាក់ផលិតកម្ម ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចស្រ្តី តាមរយៈបង្កើនប្រាក់ចំណូល និងបង្កើតការងារនៅទីកន្លែងផ្ទាល់។



គម្រោងពង្រឹងសេដ្ឋកិច្ចស្ត្រី និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៃខ្សែច្រវាក់តម្លៃបន្លែ អនុវត្តគម្រោងដោយ Aliments Market/ផ្សារអាលីម៉ង់ គាំទ្រដោយ Grow Asia-CPSA និង HEKS – EPER Cambodia

សូមអានព័ត៌មានបន្ថែម៖ https://qrcd.org/4WVz

ករណីសិក្សាគម្រោង CSmart៖ Gender-Inclusive and Low-​Carbon Emission Projects in the​ Fruit and Vegetable Value Chain​ in Cambodia

#GrowAsia #CPSA #AGREE #IDRC #hekseperworld  #heksepercambodia #PilotProject

English