កម្មវិធីបណ្តុះធុរកិច្ចថ្មី សហគ្រិនក្នុងសហគមន៍កសិកម្ម ជំនាន់ទី២
សាវតាកម្មវិធី អង្គការភាពជាដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) គឺជាអង្គការដៃគូប្រចាំប្រទេសរបស់ Grow Asia ក្នុងប្រទេសកម្ពុជា ដែលធ្វើការយ៉ាងជិតស្និតជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភ្នាក់ងាររដ្ឋាភិបាលផ្សេងៗទៀត ក៏ដូចជាផ្នែកឯកជន និងអង្គការកសិករ។ CPSA ធ្វើការរួមគ្នាជាមួយក្រុមហ៊ុន ភ្នាក់ងាររដ្ឋាភិបាល អង្គការសង្គមស៊ីវិល ក្រុមកសិករ និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីភ្ជាប់កសិករខ្នាតតូច ទៅកាន់ទីផ្សារ។ គោលបំណងរួមគឺដើម្បីបង្កើនប្រាក់ចំណូល និងផលិតភាពរបស់កសិករ ព្រមទាំងជម្រុញឱ្យមាននិរន្តរភាពបរិស្ថានសម្រាប់ការងារកសិកម្ម។ បន្ថែមពីនេះផងដែរ CPSA ក៏កំពុងធ្វើការគាំទ្រក្រុមការងារចំនួន៤មានដូចជា៖ ស្វាយចន្ទី ម្រេច ផ្លែឈើ និងបន្លែ និងសហគ្រាសធុនតូច និងមធ្យមផ្នែក កសិ-អាហារ និងបញ្ហាដទៃសំខាន់ចំនួន៣ទៀត (កសិកម្មតាមកិច្ចសន្យា ការវិនិយោគកសិកម្មប្រកបដោយភាពទទួលខុសត្រូវ និងបច្ចេកវិទ្យាកសិកម្ម)។ ក្នុងឆ្នាំ២០២១ CPSA បានទទួលការគាំទ្រពី សហគ្រិនខែ្មរ (KE) ដែលជាស្ថាប័នមួយស្ថិតនៅក្រោម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយទស្សនវិស័យប្រែក្លាយជាវេទិការថ្នាក់ជាតិ សម្រាប់ការជម្រុញលើកកម្ពស់គ្រប់សកម្មភាពរបស់វិស័យសហគ្រិនក្នុងប្រទេសកម្ពុជា និង CPSA បានចូលរួមសហការជាដៃគូ អនុវត្តកម្មវិធីបណ្ដុះធុរកិច្ចសហគ្រិនសហគមន៍កសិកម្ម និងហាត់ការការងារនៅតាមសហគមន៍កសិកម្ម។ កម្មវិធីបណ្ដុះធុរកិច្ចសហគ្រិនសហគមន៍កសិកម្មមានរយៈពេល៣ឆ្នាំ ក្នុងគោលបំណងក្នុងការបង្កើតឧស្សាហកម្មកសិកម្មប្រកបដោយផលិតភាពខ្ពស់ …
កម្មវិធីបណ្តុះធុរកិច្ចថ្មី សហគ្រិនក្នុងសហគមន៍កសិកម្ម ជំនាន់ទី២ Read More »