កាលពីសបា្តហ៍កន្លងទៅ គម្រោងពង្រឹងសេដ្ឋកិច្ចស្ត្រី និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៃខ្សែច្រវាក់តម្លៃបន្លែ បានបណ្តុះបណ្តាលបច្ចេកទេសកសិកម្មវ័យឆ្លាត និងផ្តល់ជូនប្រព័ន្ធស្រោចស្រពដំណក់ទឹកសម្រាប់កសិករគោលដៅគម្រោង ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ ប្រព័ន្ធស្រោចស្រពនេះ ជាផ្នែកមួយ ដើម្បីជំរុញការអនុវត្តបច្ចេកទេសកសិកម្មវ័យឆ្លាត ផ្តល់នូវប្រសិទ្ធភាពប្រើប្រាស់ទឹក កាត់បន្ថយជម្ងឺ ការហូរច្រោះដី និងការបាត់បង់ជី តាមរយៈការស្រោចស្រព ដែលអាចជួយបង្កើនផលិតភាព និងកាត់បន្ថយពលកម្ម សម្រាប់ផលិតកម្មបន្លែ និងផ្លែឈើ របស់កសិករ។
គម្រោងពង្រឹងសេដ្ឋកិច្ចស្ត្រី និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៃខ្សែច្រវាក់តម្លៃបន្លែនេះ អនុវត្តគម្រោងដោយផ្សារអាលីម៉ង់ និងគាំទ្រដោយ Grow Asia-CPSA និង HEKS/EPER។
#GrowAsia #CPSA #AGREE #IDRC #hekseperworld #heksepercambodia #PilotProject