វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពក្រុមអ្នកផលិតបន្លែ និងផ្លែឈើក្នុងស្រុកសំឡូត ខេត្តបាត់ដំបង

កាលពីសបា្តហ៍កន្លងទៅ គម្រោងពង្រឹងសេដ្ឋកិច្ចស្ត្រី និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៃខ្សែច្រវាក់តម្លៃបន្លែ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ និងស្តង់ដារការអនុវត្តកសិកម្មល្អ (CamGAP) ផ្តោតលើផលិតកម្មបន្លែ និងផ្លែឈើ ដល់កសិករគោលដៅចំនួន ២៥រូប ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។

📷 Photo: Grow Asia – Cambodia Partnership for Sustainable Agriculture

គោលបំណងវគ្គបណ្តុះបណ្តាលនេះ ដើម្បីជួយកសិករអនុត្តកសិកម្ម សម្របតាមការប្រែប្រួលអាកាសធាតុ
បង្កើនផលិតភាពកសិកម្ម និងកាត់បន្ថយការបំភាយកាបូនក្នុងវិស័យកសិកម្ម។ មួយគ្នាផងដែរ  អ្នកចូលរួមទទួលបានចំណេះដឹងថ្មីៗទាក់ទងនឹងការដាំដុះស្របទៅតាមស្តង់ដាបច្ចេកទេសសុវត្ថិភាពចំណីអាហារ ពង្រឹងគុណភាពផលិតផល ដោយគិតគូរពីសុខភាពអ្នកផលិត និងអ្នកប្រើប្រាស់ ព្រមទាំងការអនុវត្តកសិកម្ម ដែលគិតគូរដល់បរិស្ថាន។

លោកពូ ខៀវ ញឹម ជាកសិករដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ លើកឡើងថា “​ខ្ញុំយល់ឃើញថាវគ្គបណ្តុះបណ្តាញថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់​ក្នុងការជុំរុញឲ្យមានការគិតគូរពីសុខភាពរបស់កសិករ​ និងអ្នកប្រើប្រាស់។ ខ្ញុំសង្ឃឹមថា កសិករដែលបានចូលរួមក្នុងសិក្ខាសាលាថ្ងៃនេះនឹងបន្តចែករំលែកចំណេះដឹងដែលទទួលបាននៅថ្ងៃនេះទៅកាន់កសិករផ្សេងទៀតដែលនៅក្នុងសហគមន៍របស់យើង”​។​

📷 Photo: Grow Asia – Cambodia Partnership for Sustainable Agriculture

គម្រោងពង្រឹងសេដ្ឋកិច្ចស្ត្រី និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៃខ្សែច្រវាក់តម្លៃបន្លែនេះ អនុវត្តគម្រោងដោយផ្សារអាលីម៉ង់ និងគាំទ្រដោយ Grow Asia-CPSA និង HEKS/EPER។

#GrowAsia-CPSA#AGREE #IDRC #HEKS_SAFE #ImpactFund #PilotProject

English