ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី ការទិញ-លក់បន្លែ និងផ្លែឈើ រវាងផ្សារអាលីម៉ង់​ និងក្រុមកសិករ នៅស្រុកសំឡូត ខេត្តបាត់ដំបង

កាលពីសបា្តហ៍មុន ផ្សារអាលីម៉ង់បាន​ចុះកិច្ចសន្យាទិញ-លក់បន្លែ និងផ្លែឈើស្តង់ដាសុវតិភាពជាមួយ កសិករ៦គ្រួសារ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានការចូលរួមជាអធិបតីពីប្រធានការិយាល័យ កសិកម្មស្រុក អាជ្ញាធរមូលដ្ឋាន និងក្រុមកសិករដាំដុះបន្លែក្នុងស្រុកសំឡូត។

ក្រុមកសិករដែលបានចុះកិច្ចសន្យាទិញ​-លក់ទាំង៦គ្រួសារ ទទួលការគាំទ្រផ្នែកបច្ចេកទេសការអនុវត្ត កសិកម្មវ័យឆ្លាត ដែលធន់នឹងការប្រែប្រួលអាកាសធាតុ​ និងការប្រឹក្សាយោបល់ជាក់លាក់ទាក់ទង នឹងផលិតផលស្ដង់ដារសុវតិភាព សរីរាង្គ និងត្រួតពិនិត្យលើគុណភាពលើដំណើរការដាំដុះពីអ្នក បច្ចេកទេសផ្សារអាលីម៉ង់។​

ក្រុមកសិករដែលបានចុះកិច្ចសន្យាទិញ​លក់ទាំងផលិតផលបន្លែ គឺបានអនុវត្តបច្ចេកទេសកសិកម្មវ័យឆ្លាត ដូចជា ដាំដុះក្នុងផ្ទះសំណាញ់ ប្រើប្រព័ន្ធតំណក់ទឹក និងប្រព័នសូឡាបូមទឹក ធ្វើតេសដី និងបង្កើនគុណ ភាពដី ប្រើពូជធន់នឹងប្រែប្រួលអាកាសធាតុ និងផ្តល់ទិន្នផលខ្ពស់ជាដើម។

កិច្ចសន្យានេះ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរបស់គម្រោងពង្រឹងសេដ្ឋកិច្ចស្ត្រី និងភាពធន់នឹងការ ប្រែប្រួលអាកាសធាតុនៃខ្សែច្រវាក់តម្លៃបន្លែ មានគោលបំណងគាំទ្រកសិករក្នុងការបង្កើនផលិតភាពកសិកម្ម ជំរុញការប្រើប្រាស់បច្ចេកទេសកសិកម្មវ័យឆ្លាត បង្កើតឱកាសទីផ្សារ បង្កើនប្រាក់ចំណូល និងភាពជាអ្នក ដឹកនាំសម្រាប់កសិករស្រ្តីនៅក្នុងខ្សែច្រវាក់ផលិតកម្មបន្លែ ដែលគាំទ្រដោយ Grow Asia-CPSA និង HEKS – EPER Cambodia។​

#GrowAsia #CPSA #AGREE #IDRC #hekseperworld #heksepercambodia #PilotProject

ភាសាខ្មែរ