Month: November 2023

CPSA-Grow Asia Hosts a dissemination workshop on Gender-Inclusive, Low-Carbon Emission Initiatives in Cambodia’s Vegetable Value Chains

Phnom Penh, November 2, 2023– The Cambodia Partnership for Sustainable Agriculture (CPSA), a flagship program implemented by Grow Asia, organized a significant Dissemination Workshop focused on Gender-Inclusive Low-Carbon Emission Projects within the Vegetable Value Chains in Cambodia. This workshop, funded by the International Development Research Centre (IDRC) under the ASEAN Green Recovery through Equity & …

CPSA-Grow Asia Hosts a dissemination workshop on Gender-Inclusive, Low-Carbon Emission Initiatives in Cambodia’s Vegetable Value Chains Read More »

CPSA- Grow Asia រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីអំពីគម្រោងសិក្សាពីយេនឌ័រ និងការធន់នឹងការប្រែប្រួលអាកាសធាតុនៃខ្សែច្រវាក់បន្លែនៅកម្ពុជា

កម្មវិធីដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា CPSA របស់អង្គការ Grow Asia នៅកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីគម្រោងសិក្សាពីយេនឌ័រ និងការធន់នឹងការប្រែប្រួលអាកាសធាតុនៃខ្សែច្រវាក់បន្លែនៅកម្ពុជា ក្រោមគម្រោងនៃការងើបឡើងវិញនៃគម្របបៃតងនៅតំបន់អាស៊ានតាមរយៈសមធម៌ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី (AGREE) ក្រោមជំនួយមូលនិធិពីមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍អន្តរជាតិ (IDRC)។ សិក្ខាសាលាផ្សព្វផ្សាយនេះ បានរៀបចំនៅព្រឹកថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៣ មានអ្នកចូលរួមចំនួន ៣១ នាក់ ក្នុងនោះស្រ្តី ៨នាក់ ដែលជាតំណាងមកពី ស្ថាប័នសារធារណៈ ស្ថាប័នឯកជន ស្ថាប័នសង្គមស៊ីវិល អង្គការកសិករ និង ស្ថាប័នហិរញ្ញវត្ថុ​ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី (Himawari Hotel)។ គោលបំណងរួមនៃសិក្ខាសាលានេះ  គឺដើម្បីផ្សព្វផ្សាយនូវគំហើញថ្មីតាមរយៈករណីសិក្សារចំនួនពីរ    ដែលបានផ្តល់អនុសាសន៍ និងមតិកែលម្អពីភាគីតួអង្គពាក់ព័ន្ធ ដើម្បីឆ្ពោះទៅរកការវិនិយោគកសិកម្មដែលរួមបញ្ជូលប្រកបដោយចីរភាព និងដើម្បីបង្កើតជាជំហានសកម្មភាពជាក់ស្តែងបន្ថែមទៀត។សិក្ខាកាមចូលរួមអង្គសិក្ខាសាលាបានសម្តែងនូវការពេញចិត្តចំពោះឱកាសស្វែងយល់អំពីនិន្នាការយេនឌ័រ និងការប្រែប្រួលអាកាសធាតុនៃខ្សែច្រវាក់បន្លែនៅកម្ពុជា។ តួអង្គពាក់ព័ន្ធបានផ្តល់នូវមតិកែលម្អដ៏មានតម្លៃលើករណីសិក្សា និងគំនិតផ្តួចផ្តើមនាពេលអនាគត។ អ្នកស្រី ឡី យីម ដែលជាតំណាងស្ត្រីកសិករ បានលើកឡើងថា៖ “ខ្ញុំយល់ឃើញថាសិក្ខាសាលានេះបានផ្តល់នូវព័ត៌មានជាច្រើនពាក់ព័ន្ធតួអង្គសំខាន់ៗក្នុងខ្សែច្រវាក់បន្លែនៅកម្ពុជា រួមទាំងបញ្ហាប្រឈមដែលកសិករស្ត្រីជួបប្រទះ ដំណោះស្រាយល្អៗ និងការលើកផែនការសម្រាប់អនុវត្ត ជាពិសេសនោះគឺ សារៈសំខាន់នៃសមភាពយេនឌ័រក្នុងផែនការការពារនឹងការប្រែប្រួលអាកាសធាតុ។ ខ្ញុំ​ប្តេជ្ញា​អនុវត្ត​អ្វី​ដែល​ខ្ញុំ​បាន​រៀនសូត្រនឹងបន្តចែករំលែកនូវចំណេះដឹងដើម្បី​លើក​កម្ពស់​ជីវភាព​ស្ត្រី​កសិករ​ក្នុង​សហគមន៍​របស់​ខ្ញុំ»។ …

CPSA- Grow Asia រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីអំពីគម្រោងសិក្សាពីយេនឌ័រ និងការធន់នឹងការប្រែប្រួលអាកាសធាតុនៃខ្សែច្រវាក់បន្លែនៅកម្ពុជា Read More »

ភាសាខ្មែរ