កម្មវិធី CPSA នៃអង្គការ Grow Asia ដឹកនាំសហគមន៍កសិកម្ម ២ខេត្តចូលរួមដំណើរទស្សនសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍នៃការផលិតជីសរីរាង្គពីធ្យូងអង្កាម
ខេត្តកំពង់ឆ្នាំង៖ ក្រោមកិច្ចខិតខំប្រឹងប្រែងក្នុងការលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា តាមរយៈកម្មវិធីដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា ហៅកាត់ថា CPSA នៃអង្គការ Grow Asia ក្រុមការងារបានដឹកនាំសហគមន៍កសិកម្មចំនួន៥ បានចុះទៅទស្សនសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍ អំពីការផលិតជីសរីរាង្គពីអង្កាមនៅក្រុមហ៊ុន Husk Venture ប្រកបដោយជោគជ័យ។ ដំណើរទស្សនសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍នេះ បានធ្វើឡើងនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីតំណាងសហគមន៍កសិកម្មចំនួន ៥ មកពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ តំណាងមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងពីក្រុមហ៊ុន Husk Venture។ ក្រោមការរៀបចំពីគម្រោងពង្រឹងខ្សែច្រវាក់ផលិតកម្មដំណាំស្រូវ Strengthening Rice Value Chain សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំ និងក្រុមហ៊ុន Husk Venture ដំណើរទស្សនសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍នេះបានបិទបញ្ចប់ទៅប្រកបដោយផ្លែផ្ការ ហើយតំណាងសហគមន៍កសិកម្មបានទទួលនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ បន្ថែមអំពីសារៈសំខាន់ក្នុងការប្រើប្រាស់ជីសរីរាង្គដែលផលិតអំពីធ្យូងអង្កាម ដើម្បីបង្កើនទិន្នផលខ្ពស់ទាំងគុណភាព និងបរិមាណ និងការកើនប្រាក់ចំណូលក្នុងគ្រួសារផងដែរ។ តំណាងសហគមន៍អភិវឌ្ឍកសិកម្មក្រាំងល្វា អ្នកស្រី …