Month: May 2024

Empowering Farmers: Climate-Smart Agriculture Training in Battambang

Last week, the Women’s Economic Empowerment and Climate Resilience in the Vegetable Value Chain Project conducted a training session on Climate-Smart Agricultural Practices, Climate Resilience, and Good Agricultural Practice Standards (CamGAP) for vegetable and fruit producers in Samlot district, Battambang province. The training was attended by 25 farmers. The training aimed to help farmers adapt …

Empowering Farmers: Climate-Smart Agriculture Training in Battambang Read More »

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពក្រុមអ្នកផលិតបន្លែ និងផ្លែឈើក្នុងស្រុកសំឡូត ខេត្តបាត់ដំបង

កាលពីសបា្តហ៍កន្លងទៅ គម្រោងពង្រឹងសេដ្ឋកិច្ចស្ត្រី និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៃខ្សែច្រវាក់តម្លៃបន្លែ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ និងស្តង់ដារការអនុវត្តកសិកម្មល្អ (CamGAP) ផ្តោតលើផលិតកម្មបន្លែ និងផ្លែឈើ ដល់កសិករគោលដៅចំនួន ២៥រូប ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ គោលបំណងវគ្គបណ្តុះបណ្តាលនេះ ដើម្បីជួយកសិករអនុត្តកសិកម្ម សម្របតាមការប្រែប្រួលអាកាសធាតុបង្កើនផលិតភាពកសិកម្ម និងកាត់បន្ថយការបំភាយកាបូនក្នុងវិស័យកសិកម្ម។ មួយគ្នាផងដែរ  អ្នកចូលរួមទទួលបានចំណេះដឹងថ្មីៗទាក់ទងនឹងការដាំដុះស្របទៅតាមស្តង់ដាបច្ចេកទេសសុវត្ថិភាពចំណីអាហារ ពង្រឹងគុណភាពផលិតផល ដោយគិតគូរពីសុខភាពអ្នកផលិត និងអ្នកប្រើប្រាស់ ព្រមទាំងការអនុវត្តកសិកម្ម ដែលគិតគូរដល់បរិស្ថាន។ លោកពូ ខៀវ ញឹម ជាកសិករដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ លើកឡើងថា “​ខ្ញុំយល់ឃើញថាវគ្គបណ្តុះបណ្តាញថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់​ក្នុងការជុំរុញឲ្យមានការគិតគូរពីសុខភាពរបស់កសិករ​ និងអ្នកប្រើប្រាស់។ ខ្ញុំសង្ឃឹមថា កសិករដែលបានចូលរួមក្នុងសិក្ខាសាលាថ្ងៃនេះនឹងបន្តចែករំលែកចំណេះដឹងដែលទទួលបាននៅថ្ងៃនេះទៅកាន់កសិករផ្សេងទៀតដែលនៅក្នុងសហគមន៍របស់យើង”​។​ គម្រោងពង្រឹងសេដ្ឋកិច្ចស្ត្រី និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៃខ្សែច្រវាក់តម្លៃបន្លែនេះ អនុវត្តគម្រោងដោយផ្សារអាលីម៉ង់ និងគាំទ្រដោយ Grow Asia-CPSA និង HEKS/EPER។ #GrowAsia-CPSA#AGREE #IDRC #HEKS_SAFE #ImpactFund #PilotProject

Grow Asia – CPSA Leads Agriculture Cooperatives on Field Learning and Exchange Visit on Climate Smart Agriculture and Rice Supply Chain

Battambang City: On May 15, 2024, five representatives from Agriculture Cooperatives in Kampong Chhnang and Kampong Speu provinces participated in a learning visit on Climate Smart Agriculture and the Rice Supply Chain in Battambang province. This initiative was led by Grow Asia – CPSA, under the auspices of the Cambodian Institute for Rural Research and …

Grow Asia – CPSA Leads Agriculture Cooperatives on Field Learning and Exchange Visit on Climate Smart Agriculture and Rice Supply Chain Read More »

អង្គការ Grow Asia – CPSA ដឹកនាំសហគមន៍កសិកម្មធ្វើកម្មសិក្សាអំពីការធ្វើកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុនិងខ្សែច្រវាក់ផ្គត់ផ្គង់ស្រូវ

ក្រុងបាត់ដំបង៖ តំណាងសហគមន៍កសិកម្មចំនួន ៥ មកពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ​ បានចូលរួមជាមួយនឹងដំណើរកម្មសិក្សាស្តីអំពីការធ្វើកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ និងខ្សែច្រវាក់ផ្គត់ផ្គង់ស្រូវ នៅខេត្តបាត់ដំបង។ កម្មសិក្សានេះ ដឹកនាំដោយអង្គការ Grow Asia – CPSA ក្រោមការសម្របសម្រួលពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍជនបទកម្ពុជា ធ្វើឡើងកាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤។ កម្មសិក្សានេះមានការចូលរួម ពីប្រធានការិយាល័យអភិវឌ្ឍកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងតំណាងសហគមន៍កសិកម្ម១០រូប មកពី សហគមន៍កសិកម្ម ចំនួន៥ រួមមាន សហគមន៍កសិកម្មធ្លកវៀនមានជ័យ សហគមន៍កសិកម្មក្រាំងលាវសាមគ្គី សហគមន៍អភិវឌ្ឍកសិកម្មឃុំក្រាំងល្វា សហគមន៍កសិកម្មរំដួលរុងរឿង និងសហគមន៍កសិកម្មស្វាយចចឹបមានជ័យ។ គោលបំំណងនៃកម្មសិក្សានេះ គឺផ្តល់ជូនតំំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងតំណាងគណៈគម្មការសហគមន៍កសិកម្ម ដែលមកពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ បានរៀនសូត្រ និងផ្លាស់ប្តូរបទពិសោទន៍ទាក់ទងនឹងការអនុវត្តកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ និងចំណេះដឹងក្នុងការតភ្ជាប់ទីផ្សារសម្រាប់ខ្សែច្រវាក់ផលិតកម្មស្រូវនៅក្នុងតំបន់។​ លោក តេវ  នឿន  អនុប្រធាននៃសហគមន៍រំដួលរុងរឿង មានប្រសាសន៍ដូចនេះថា៖ ខ្ញុំសប្បាយចិត្តណាស់ដែលបានរៀនសូត្រពីបច្ចេកទេសថ្មីៗ ពេលត្រលប់ទៅវិញខ្ញុំនឹងសាកល្បងបច្ចេកទេសដាំដំណាំគម្របដី  ដើម្បីបង្កើនជីជាតិ និងពង្រឹងគុណភាពដីស្រែរបស់ខ្ញុំ …

អង្គការ Grow Asia – CPSA ដឹកនាំសហគមន៍កសិកម្មធ្វើកម្មសិក្សាអំពីការធ្វើកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុនិងខ្សែច្រវាក់ផ្គត់ផ្គង់ស្រូវ Read More »

ភាសាខ្មែរ