Month: July 2024

Agricultural Production Contract Signing Ceremony between Aliments Market and Farmers in Samlot District, Battambang Province

Phnom Penh: Last week, Aliments Market formalized a contract for the purchase and sale of safe vegetables and fruits with six farming families in Samlot district, Battambang province. The signing ceremony saw the participation of the district agriculture office head, local authorities, and vegetable growers from Samlot district. These six farming families receive technical support …

Agricultural Production Contract Signing Ceremony between Aliments Market and Farmers in Samlot District, Battambang Province Read More »

ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី ការទិញ-លក់បន្លែ និងផ្លែឈើ រវាងផ្សារអាលីម៉ង់​ និងក្រុមកសិករ នៅស្រុកសំឡូត ខេត្តបាត់ដំបង

កាលពីសបា្តហ៍មុន ផ្សារអាលីម៉ង់បាន​ចុះកិច្ចសន្យាទិញ-លក់បន្លែ និងផ្លែឈើស្តង់ដាសុវតិភាពជាមួយ កសិករ៦គ្រួសារ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានការចូលរួមជាអធិបតីពីប្រធានការិយាល័យ កសិកម្មស្រុក អាជ្ញាធរមូលដ្ឋាន និងក្រុមកសិករដាំដុះបន្លែក្នុងស្រុកសំឡូត។ ក្រុមកសិករដែលបានចុះកិច្ចសន្យាទិញ​-លក់ទាំង៦គ្រួសារ ទទួលការគាំទ្រផ្នែកបច្ចេកទេសការអនុវត្ត កសិកម្មវ័យឆ្លាត ដែលធន់នឹងការប្រែប្រួលអាកាសធាតុ​ និងការប្រឹក្សាយោបល់ជាក់លាក់ទាក់ទង នឹងផលិតផលស្ដង់ដារសុវតិភាព សរីរាង្គ និងត្រួតពិនិត្យលើគុណភាពលើដំណើរការដាំដុះពីអ្នក បច្ចេកទេសផ្សារអាលីម៉ង់។​ ក្រុមកសិករដែលបានចុះកិច្ចសន្យាទិញ​លក់ទាំងផលិតផលបន្លែ គឺបានអនុវត្តបច្ចេកទេសកសិកម្មវ័យឆ្លាត ដូចជា ដាំដុះក្នុងផ្ទះសំណាញ់ ប្រើប្រព័ន្ធតំណក់ទឹក និងប្រព័នសូឡាបូមទឹក ធ្វើតេសដី និងបង្កើនគុណ ភាពដី ប្រើពូជធន់នឹងប្រែប្រួលអាកាសធាតុ និងផ្តល់ទិន្នផលខ្ពស់ជាដើម។ កិច្ចសន្យានេះ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរបស់គម្រោងពង្រឹងសេដ្ឋកិច្ចស្ត្រី និងភាពធន់នឹងការ ប្រែប្រួលអាកាសធាតុនៃខ្សែច្រវាក់តម្លៃបន្លែ មានគោលបំណងគាំទ្រកសិករក្នុងការបង្កើនផលិតភាពកសិកម្ម ជំរុញការប្រើប្រាស់បច្ចេកទេសកសិកម្មវ័យឆ្លាត បង្កើតឱកាសទីផ្សារ បង្កើនប្រាក់ចំណូល និងភាពជាអ្នក ដឹកនាំសម្រាប់កសិករស្រ្តីនៅក្នុងខ្សែច្រវាក់ផលិតកម្មបន្លែ ដែលគាំទ្រដោយ Grow Asia-CPSA និង HEKS – EPER Cambodia។​ #GrowAsia #CPSA #AGREE #IDRC #hekseperworld #heksepercambodia #PilotProject

Grow Asia-CPSA Organizes Validation Workshop on What Work, What’s Needed for Gender and Climate Responsiveness on Vegetable Value Chain in Cambodia

Phnom Penh, July 3, 2024 – Cambodia Partnership for Sustainable Agriculture (CPSA) a country chapter of Grow Asia – held a validation workshop on What Work, What’s Needed for Gender and Climate Responsiveness on Vegetable Value Chain in Cambodia. This workshop, part of the ASEAN Green Recovery through Equity and Empowerment (AGREE) project and funded …

Grow Asia-CPSA Organizes Validation Workshop on What Work, What’s Needed for Gender and Climate Responsiveness on Vegetable Value Chain in Cambodia Read More »

Grow Asia-CPSA រៀបចំសិក្ខាសិលាពិគ្រោះយោបល់ការអនុវត្តគោលនយោបាយ ផ្នែកយេនឌ័រ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៃខ្សែច្រវាក់តម្លៃបន្លែនៅកម្ពុជា

ក្រុងភ្នំពេញ៖ កម្មវិធីដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា នៃអង្គការ Grow Asia បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី៖ “ ការសិក្សាលើដំណើរការ និងតម្រូវការយន្តការគាំទ្រ ការអនុវត្តគោលនយោបាយ ផ្នែកយេនឌ័រ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៃខ្សែច្រវាក់តម្លៃបន្លែនៅកម្ពុជា “  ក្រោមគម្រោងនៃការងើបឡើងវិញនៃគម្របបៃតងនៅតំបន់អាស៊ានតាមរយៈសមធម៌ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី (AGREE) ក្រោមជំនួយមូលនិធិពីមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍អន្តរជាតិ (IDRC)។ សិក្ខាសាលាពិគ្រោះយោបល់នេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី ០៣​ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដែលមានការចូលរួមពីដៃគូពាក់ព័ន្ធសំខាន់ៗ ៣៥នាក់ មកពីវិស័យសាធារណៈ សហគ្រាសឯកជន អង្គការសង្គមស៊ីវិល ក្រុមកសិករ និងស្ថាប័នសិក្សាស្រាវជ្រាវគោលនយោបាយ។ គោលបំណងចំបងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយពីលទ្ធផលជំហានបឋមនៃការសិក្សាស្រាវជ្រាវ និងការផ្តល់អនុសាសន៍ ឬមតិកែលម្អពីដៃគូពាក់ព័ន្ធ និងអ្នកជំនាញនានា ដើម្បីស្វែងរកដំណោះស្រាយ និងបទពិសោធន៍ល្អៗក្នុងការឆ្លើយតបទៅនឹងបញ្ហាយេនឌ័រ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៃខ្សែច្រវាក់តម្លៃបន្លែនៅកម្ពុជា។ សិក្ខាសាលាបានសម្របសម្រួលគៀងគរសិក្ខាកាមបង្កើតជាក្រុមពិភាក្សាក្នុងការផ្តោះប្តូរយោបល់ដោយពិនិត្យមើលទៅលើស្ថានភាពបច្ចុប្បន្ននៃការឆ្លើយតបយេនឌ័រ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៃខ្សែច្រវាក់តម្លៃបន្លែ ដើម្បីរំលេចបាននូវបញ្ហាប្រឈម ដំណោះស្រាយ ការផ្តល់អនុសាសន៍ និងស្វែងយល់ ឬឆ្លើយតបជាគោលនយោបាយ។ សិក្ខាសាលានេះ បានផ្តល់ជាវេទិកាសម្រាប់ដៃគូពាក់ព័ន្ធដើម្បីផ្លាស់ប្តូរយោបល់ និងបង្កើតយុទ្ធសាស្រ្តសម្រាប់ដាក់ចេញជាសកម្មភាពក្នុងការកែលម្អស្ថានភាពទៅដល់កសិករខ្នាតតូច ជាពិសេសគឺលើកកម្ពស់ ដល់ស្ត្រី ទាំងការដឹកនាំក្នុងស្ថាប័ន និងអាជីវកម្ម។ …

Grow Asia-CPSA រៀបចំសិក្ខាសិលាពិគ្រោះយោបល់ការអនុវត្តគោលនយោបាយ ផ្នែកយេនឌ័រ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៃខ្សែច្រវាក់តម្លៃបន្លែនៅកម្ពុជា Read More »

Study Visit Exchanged Experiences on Vegetable Growing Techniques and Market Connectivity

Last week, the program team organized a study tour visit for a group of target farmers from Samlot district, Battambang province, to Banteay Meanchey province. This visit was part of the iDE CSmart project, aimed at exchanging experiences on vegetable growing techniques and market connectivity. During the study tour, participants had the opportunity to learn …

Study Visit Exchanged Experiences on Vegetable Growing Techniques and Market Connectivity Read More »

ភាសាខ្មែរ