Updated News

Minister of Agriculture Endorses Grow Asia’s Efforts to Enhance Cambodia’s Agricultural Sector

Phnom Penh, June 11, 2024: His Excellency Dith Tina, Minister of Agriculture, Forestry, and Fisheries, hosted Beverley Postma, Executive Director of Grow Asia, along with high-ranking officials, including the Secretary of State, Undersecretary of State, and other dignitaries from various levels of government. The meeting centered on Grow Asia – Cambodia Partnership for Sustainable Agriculture …

Minister of Agriculture Endorses Grow Asia’s Efforts to Enhance Cambodia’s Agricultural Sector Read More »

Grow Asia – CPSA លើកកម្ពស់ការអនុវត្តបច្ចេកទេសកសិកម្មវ័យឆ្លាត ធន់នឹងការប្រែប្រួលអាកាសធាតុ

កាលពីសបា្តហ៍កន្លងទៅ គម្រោងពង្រឹងសេដ្ឋកិច្ចស្ត្រី និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៃខ្សែច្រវាក់តម្លៃបន្លែ បានបណ្តុះបណ្តាលបច្ចេកទេសកសិកម្មវ័យឆ្លាត និងផ្តល់ជូនប្រព័ន្ធស្រោចស្រពដំណក់ទឹកសម្រាប់កសិករគោលដៅគម្រោង ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ ប្រព័ន្ធស្រោចស្រពនេះ​  ជាផ្នែកមួយ ដើម្បីជំរុញការអនុវត្តបច្ចេកទេសកសិកម្មវ័យឆ្លាត ផ្តល់នូវប្រសិទ្ធភាពប្រើប្រាស់ទឹក កាត់បន្ថយជម្ងឺ ការហូរច្រោះដី និងការបាត់បង់ជី តាមរយៈការស្រោចស្រព ដែលអាចជួយបង្កើនផលិតភាព និងកាត់បន្ថយពលកម្ម សម្រាប់ផលិតកម្មបន្លែ និងផ្លែឈើ របស់កសិករ។ គម្រោងពង្រឹងសេដ្ឋកិច្ចស្ត្រី និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៃខ្សែច្រវាក់តម្លៃបន្លែនេះ អនុវត្តគម្រោងដោយផ្សារអាលីម៉ង់ និងគាំទ្រដោយ Grow Asia-CPSA និង HEKS/EPER។ #GrowAsia #CPSA #AGREE #IDRC #hekseperworld  #heksepercambodia​​​ #PilotProject

Empowering Farmers: Climate-Smart Agriculture Training in Battambang

Last week, the Women’s Economic Empowerment and Climate Resilience in the Vegetable Value Chain Project conducted a training session on Climate-Smart Agricultural Practices, Climate Resilience, and Good Agricultural Practice Standards (CamGAP) for vegetable and fruit producers in Samlot district, Battambang province. The training was attended by 25 farmers. The training aimed to help farmers adapt …

Empowering Farmers: Climate-Smart Agriculture Training in Battambang Read More »

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពក្រុមអ្នកផលិតបន្លែ និងផ្លែឈើក្នុងស្រុកសំឡូត ខេត្តបាត់ដំបង

កាលពីសបា្តហ៍កន្លងទៅ គម្រោងពង្រឹងសេដ្ឋកិច្ចស្ត្រី និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៃខ្សែច្រវាក់តម្លៃបន្លែ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ និងស្តង់ដារការអនុវត្តកសិកម្មល្អ (CamGAP) ផ្តោតលើផលិតកម្មបន្លែ និងផ្លែឈើ ដល់កសិករគោលដៅចំនួន ២៥រូប ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ គោលបំណងវគ្គបណ្តុះបណ្តាលនេះ ដើម្បីជួយកសិករអនុត្តកសិកម្ម សម្របតាមការប្រែប្រួលអាកាសធាតុបង្កើនផលិតភាពកសិកម្ម និងកាត់បន្ថយការបំភាយកាបូនក្នុងវិស័យកសិកម្ម។ មួយគ្នាផងដែរ  អ្នកចូលរួមទទួលបានចំណេះដឹងថ្មីៗទាក់ទងនឹងការដាំដុះស្របទៅតាមស្តង់ដាបច្ចេកទេសសុវត្ថិភាពចំណីអាហារ ពង្រឹងគុណភាពផលិតផល ដោយគិតគូរពីសុខភាពអ្នកផលិត និងអ្នកប្រើប្រាស់ ព្រមទាំងការអនុវត្តកសិកម្ម ដែលគិតគូរដល់បរិស្ថាន។ លោកពូ ខៀវ ញឹម ជាកសិករដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ លើកឡើងថា “​ខ្ញុំយល់ឃើញថាវគ្គបណ្តុះបណ្តាញថ្ងៃនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់​ក្នុងការជុំរុញឲ្យមានការគិតគូរពីសុខភាពរបស់កសិករ​ និងអ្នកប្រើប្រាស់។ ខ្ញុំសង្ឃឹមថា កសិករដែលបានចូលរួមក្នុងសិក្ខាសាលាថ្ងៃនេះនឹងបន្តចែករំលែកចំណេះដឹងដែលទទួលបាននៅថ្ងៃនេះទៅកាន់កសិករផ្សេងទៀតដែលនៅក្នុងសហគមន៍របស់យើង”​។​ គម្រោងពង្រឹងសេដ្ឋកិច្ចស្ត្រី និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៃខ្សែច្រវាក់តម្លៃបន្លែនេះ អនុវត្តគម្រោងដោយផ្សារអាលីម៉ង់ និងគាំទ្រដោយ Grow Asia-CPSA និង HEKS/EPER។ #GrowAsia-CPSA#AGREE #IDRC #HEKS_SAFE #ImpactFund #PilotProject

Grow Asia – CPSA Leads Agriculture Cooperatives on Field Learning and Exchange Visit on Climate Smart Agriculture and Rice Supply Chain

Battambang City: On May 15, 2024, five representatives from Agriculture Cooperatives in Kampong Chhnang and Kampong Speu provinces participated in a learning visit on Climate Smart Agriculture and the Rice Supply Chain in Battambang province. This initiative was led by Grow Asia – CPSA, under the auspices of the Cambodian Institute for Rural Research and …

Grow Asia – CPSA Leads Agriculture Cooperatives on Field Learning and Exchange Visit on Climate Smart Agriculture and Rice Supply Chain Read More »

អង្គការ Grow Asia – CPSA ដឹកនាំសហគមន៍កសិកម្មធ្វើកម្មសិក្សាអំពីការធ្វើកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុនិងខ្សែច្រវាក់ផ្គត់ផ្គង់ស្រូវ

ក្រុងបាត់ដំបង៖ តំណាងសហគមន៍កសិកម្មចំនួន ៥ មកពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ​ បានចូលរួមជាមួយនឹងដំណើរកម្មសិក្សាស្តីអំពីការធ្វើកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ និងខ្សែច្រវាក់ផ្គត់ផ្គង់ស្រូវ នៅខេត្តបាត់ដំបង។ កម្មសិក្សានេះ ដឹកនាំដោយអង្គការ Grow Asia – CPSA ក្រោមការសម្របសម្រួលពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍជនបទកម្ពុជា ធ្វើឡើងកាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤។ កម្មសិក្សានេះមានការចូលរួម ពីប្រធានការិយាល័យអភិវឌ្ឍកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងតំណាងសហគមន៍កសិកម្ម១០រូប មកពី សហគមន៍កសិកម្ម ចំនួន៥ រួមមាន សហគមន៍កសិកម្មធ្លកវៀនមានជ័យ សហគមន៍កសិកម្មក្រាំងលាវសាមគ្គី សហគមន៍អភិវឌ្ឍកសិកម្មឃុំក្រាំងល្វា សហគមន៍កសិកម្មរំដួលរុងរឿង និងសហគមន៍កសិកម្មស្វាយចចឹបមានជ័យ។ គោលបំំណងនៃកម្មសិក្សានេះ គឺផ្តល់ជូនតំំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងតំណាងគណៈគម្មការសហគមន៍កសិកម្ម ដែលមកពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ បានរៀនសូត្រ និងផ្លាស់ប្តូរបទពិសោទន៍ទាក់ទងនឹងការអនុវត្តកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ និងចំណេះដឹងក្នុងការតភ្ជាប់ទីផ្សារសម្រាប់ខ្សែច្រវាក់ផលិតកម្មស្រូវនៅក្នុងតំបន់។​ លោក តេវ  នឿន  អនុប្រធាននៃសហគមន៍រំដួលរុងរឿង មានប្រសាសន៍ដូចនេះថា៖ ខ្ញុំសប្បាយចិត្តណាស់ដែលបានរៀនសូត្រពីបច្ចេកទេសថ្មីៗ ពេលត្រលប់ទៅវិញខ្ញុំនឹងសាកល្បងបច្ចេកទេសដាំដំណាំគម្របដី  ដើម្បីបង្កើនជីជាតិ និងពង្រឹងគុណភាពដីស្រែរបស់ខ្ញុំ …

អង្គការ Grow Asia – CPSA ដឹកនាំសហគមន៍កសិកម្មធ្វើកម្មសិក្សាអំពីការធ្វើកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុនិងខ្សែច្រវាក់ផ្គត់ផ្គង់ស្រូវ Read More »

Mentoring and Coaching session to enhance the capacity of Kraing Leav Samaki Agricultural Cooperative Committees in Kampong Chhnang Province.

This week, the Grow Asia-CPSA team, through “The Strengthening Rice Value Chain Project”, organized a mentoring and coaching session guides on agricultural cooperative management and leadership, business planning, marketing strategy, and financial management for the Chairman of the Board and Representative of Kraing Leav Samaki Agricultural Cooperative, located in Kraing Leav Commune, Rolea Bier District, …

Mentoring and Coaching session to enhance the capacity of Kraing Leav Samaki Agricultural Cooperative Committees in Kampong Chhnang Province. Read More »

សកម្មភាពណែនាំតម្រង់ទិសពង្រឹងសមត្ថភាព សម្រាប់គណៈកម្មការសហគមន៍កសិកម្មក្រាំងលាវសាមគ្គី ក្នុងខេត្តកំពង់ឆ្នាំង

ក្នុងសបា្តហ៍នេះ ក្រុមការងារ Grow Asia-CPSA តាមរយៈគម្រោងពង្រឹងខ្សែច្រវាក់តម្លៃស្រូវ បានរៀបចំសកម្មភាពបណ្តុះបណ្តាល និងការណែនាំតម្រង់ទិស លើប្រធានបទការគ្រប់គ្រង និងដឹកនាំសហគមន៍កសិកម្ម ការរៀបចំផែនការអាជីវកម្ម ការធ្វើយុទ្ធសាស្រ្តទីផ្សារ និងការគ្រប់គ្រងហិរញ្ញវត្ថុ ទៅកាន់ប្រធានក្រុមប្រឹក្សាភិបាល និងតំណាងសហគមន៍កសិកម្មក្រាំងលាវសាមគ្គី ដែលស្ថិតក្នុងឃុំ ក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ គោលបំណងនៃសកម្មភាពនេះ គឺដើម្បីកំណត់បញ្ហាប្រឈម  និងឱកាសរបស់សហគមន៍កសិកម្មគោលដៅ  មុនពេលផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ដោយផ្អែកលើតម្រូវការចាំបាច់របស់សហគមន៍ ដើម្បីរួមចំណែកកែលម្អ ពង្រឹងការគ្រប់គ្រងសហគមន៍។ សកម្មភាពណែនាំតម្រង់ទិសនេះគឺជាវគ្គពិសេសមួយ       ដែលបង្កើតឡើងសម្រាប់ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដោយការអនុវត្តន៍ផ្ទាល់ ដើម្បីជួយពង្រឹងសហគមន៍កសិកម្ម បន្ទាប់ពីពួកគេបានចូលរួមវគ្គបណ្តុះបណ្តាលកន្លងមកនៅក្នុងគម្រោងពង្រឹងខ្សែច្រវាក់តម្លៃស្រូវដែលអនុវត្តន៍ដោយអង្គការ Grow Asia-CPSA គាំទ្រដោយក្រុមហ៊ុន Heineken Cambodia។ មតិយោបល់ពីគណៈកម្មការសហគមន៍កសិកម្មក្រាំងលាវសាមគ្គីបានលើកឡើងថា៖ តាមរយៈការឆ្លុះបញ្ចាំ និងសកម្មភាពណែនាំតម្រង់ទិសថ្ងៃនេះ យើងបានយល់ថាកង្វះខាតនៃការដឹកនាំសហគមន៍ គឺជាកត្តាប្រឈម និងផលលំបាកសម្រាប់សហគមន៍នាពេលបច្ចុប្បន្ន ដូចនេះយើងកំពុងតែព្យាយាមបង្កើនសមត្ថភាពសមាជិករបស់យើង និងស្វែងរកធនធានបន្ថែមដើម្បីជួយសម្រួល និងដឹកនាំសហគមន៍របស់យើងឲ្យមានភាពរីកចម្រើន៕

កម្មវិធី CPSA នៃអង្គការ Grow Asia ដឹកនាំសហគមន៍កសិកម្ម ២ខេត្តចូលរួមដំណើរទស្សនសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍នៃការផលិតជីសរីរាង្គពីធ្យូងអង្កាម

ខេត្តកំពង់ឆ្នាំង៖ ក្រោមកិច្ចខិតខំប្រឹងប្រែងក្នុងការលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា តាមរយៈកម្មវិធីដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា ហៅកាត់ថា CPSA នៃអង្គការ Grow Asia ក្រុមការងារបានដឹកនាំសហគមន៍កសិកម្មចំនួន៥ បានចុះទៅទស្សនសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍ អំពីការផលិតជីសរីរាង្គពីអង្កាមនៅក្រុមហ៊ុន Husk Venture ប្រកបដោយជោគជ័យ។ ដំណើរទស្សនសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍នេះ បានធ្វើឡើងនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីតំណាងសហគមន៍កសិកម្មចំនួន ៥​ មកពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ តំណាងមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងពីក្រុមហ៊ុន Husk Venture។ ​ ក្រោមការរៀបចំពីគម្រោងពង្រឹងខ្សែច្រវាក់ផលិតកម្មដំណាំស្រូវ Strengthening Rice Value Chain សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំ​ និងក្រុមហ៊ុន Husk Venture  ដំណើរទស្សនសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍នេះបានបិទបញ្ចប់ទៅប្រកបដោយផ្លែផ្ការ ហើយតំណាងសហគមន៍កសិកម្មបានទទួលនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ បន្ថែមអំពីសារៈសំខាន់ក្នុងការប្រើប្រាស់ជីសរីរាង្គដែលផលិតអំពីធ្យូងអង្កាម ដើម្បីបង្កើនទិន្នផលខ្ពស់ទាំងគុណភាព និងបរិមាណ និងការកើនប្រាក់ចំណូលក្នុងគ្រួសារផងដែរ។ ​ តំណាងសហគមន៍អភិវឌ្ឍកសិកម្មក្រាំងល្វា អ្នកស្រី …

កម្មវិធី CPSA នៃអង្គការ Grow Asia ដឹកនាំសហគមន៍កសិកម្ម ២ខេត្តចូលរួមដំណើរទស្សនសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍នៃការផលិតជីសរីរាង្គពីធ្យូងអង្កាម Read More »

CPSA-Grow Asia leads five agricultural cooperatives towards a collaborative learning visit on “Rice Husk Venture for Agriculture”

The Cambodia Partnership for Sustainable Agriculture (CPSA), a country chapter of Grow Asia, has catalyzed a groundbreaking initiative, leading 5 agricultural cooperatives from two provinces towards a collaborative learning visit on “Rice Husk Venture for Agriculture”. This venture unfolded in Kampong Chhnang Province, marking a significant enhancement for Cambodia agriculture. On February 23, 2024, representatives …

CPSA-Grow Asia leads five agricultural cooperatives towards a collaborative learning visit on “Rice Husk Venture for Agriculture” Read More »

ភាសាខ្មែរ