GROW ASIA – CPSA អង្គការហេក្សកម្ពុជា និងផ្សារអាលីម៉ង់ គាំទ្របច្ចេកទេសគ្រប់គ្រងក្រោយពេលប្រមូលផល និងការកែច្នៃកសិផល

កាលពីសបា្តហ៍មុន ក្រុមការងារគម្រោង បានរៀបចំវគ្គបណ្តុះបណ្តាលពីការគ្រប់គ្រងបច្ចេកទេសក្រោយពេលប្រមូលផល និងការកែច្នៃកសិផល ជូនដល់ក្រុមអ្នកផលិតបន្លែ និងផ្លែឈើ ចំនួន២៥រូប ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។

វគ្គបណ្តុះបណ្តាលនេះ នឹងចូលរួមបង្កើនចំនេះដឹង និងបច្ចេកទេសកាត់បន្ថយការខូតខាតពេលប្រមូលផល ពង្រឹងគុណភាព និងសុវត្ថិភាពកសិផល និងបន្ថែមតម្លៃផលិតផល តាមរយៈស្តុកទុក វេចខ្ចប់ ដឹកជញ្ជួន ឬកែច្នៃផលិតផលបន្លែ និងផ្លែឈើ។

គម្រោងពង្រឹងសេដ្ឋកិច្ចស្ត្រី និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៃខ្សែច្រវាក់តម្លៃបន្លែ អនុវត្តគម្រោងដោយ Aliments Market/ផ្សារអាលីម៉ង់ គាំទ្រដោយ Grow Asia-CPSA និង HEKS – EPER Cambodia

#GrowAsia #CPSA #AGREE #IDRC #hekseperworld  #heksepercambodia #PilotProject

ភាសាខ្មែរ